គិតត្រឹមដើមខែមិថុនាការបង្កបង្កើនផលនៅខេត្តពោធិ៍សាត់សម្រេចបានជាង៧៤%លើផ្ទៃដីបង្កបង្កើនផលជាង១០ម៉ឺនហិកតា
| ព័ត៌មានជាតិ
SHARE

(ពោធិ៍សាត់) ៖ លោកឡាយ ពិសិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានប្រាប់CNCនៅរសៀល ថ្ងៃទី៦ ខែមិថុនានេះថា គិតមកដល់ថ្ងៃទី៥ខែមិថុនា ការងារភ្ជួររាស់សម្រេចបានជាង៩៥.៨០០ហិកតា, សាបបានចំនួន១៥៤ហិកតា, ព្រោះបានជាង៧៧០០០ហិកតាគឺស្មើនិង៧៤,៨០%លើផ្ទៃបង្កបង្កើនផលសរុប១០៣.០០ហិកតា។

លោកឡាយ ពិសិទ្ធិ បន្តថា ក្នុងការបង្ករបង្កើនផល ឆ្នាំនេះរួមមាន ស្រូវស្រាលធម្មតា,ស្រូវបង្កើនរដូវ ,ស្រូវកណ្តាល ,ស្រូវធ្ងន់ និងស្រូវឡើងទឹក។ ក្រៅពីដំណាំស្រូវបងប្អួនប្រជាកសិករបានដាំដំណាំគួបផ្សំដូចជាបន្លែ ពោត សណ្តែក ដំឡូងជ្វា និងដំណាំកសិឧស្សាហកម្មចំនួនមួយទៀតផងដែរពិសេសនៅតំបន់ស្រុកភ្នំក្រវាញនិងស្រុកវាលវែង។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានសំណួមពរដល់បងប្អួនប្រជាកសិករត្រូវប្រញាប់រួសរាន់ បង្កបង្កើន ឲ្យបានទាន់ពេលវេលាពិសេសស្រូវរដូវវស្សាពីព្រោះបច្ចុប្បន្ននេះអាកាសធាតុមិនទៀងទាត់ទេ។ចំពោះដំណាំស្រូវបងប្អួន ត្រូវជ្រើសរើសពូជន៍ស្រូវណាដែលមានរយ:ពេលខ្លីឆាប់ផ្ដល់ផលនិងមានតម្លៃក្នុងទីផ្សារ រីឯការដាំដំណាំគួបផ្សំវិញក៍ដូចគ្នាដែរ៕

អត្ថបទ៖សេង ប៊ុនធឿន

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation