សម្តេចតេជោ ផ្តាំផ្ញើឲ្យកីឡាករកម្ពុជា ចូលរួមកីឡាស៊ីហ្គេម កុំឲ្យបំពានវិធានការប្រកួត និងកុំប្រើប្រាស់សារធាតុណា ដែលហាមឃាត់   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាល ជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យប្រតិភូកីឡា ជាពិសេស កីឡាករ កីឡាការិនី ដែលនឹងត្រូវចូលរួមប្រកួត ធ្វើយ៉ាងណាកុំឲ្យការចង់ឈ្នះរបស់ខ្លួន ក្លាយទៅជាភាពអាម៉ាសរបស់ជាតិ និងប្រជាជនកម្ពុជា។ 

  សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំថា សូមកីឡាករ កីឡាការិនីទាំងអស់ មិនត្រូវបំពានលើវិធាននៃការប្រកួត ហើយនិងមិនត្រូវ​ប្រើប្រាស់សារធាតុណា ដែលគេហាមឃាត់នោះទេ។ សម្តេចបានបញ្ជាក់ថា កីឡាករ កីឡាការិនី ទាំង២៧៦នាក់ ដែលចូលរួមប្រកួតនេះ គឺតំណាងឲ្យប្រទេសជាតិ មិនមែនជាលក្ខណៈបុគ្គលនោះឡើយ។

  សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីននេះ, កម្ពុជា បានបញ្ជូនប្រតិភូកីឡា ចំនួន៤៤៧នាក់ ទៅចូលរួម ក្នុងនោះកីឡាករ កីឡាការិនី មាន២៧៦នាក់។ ក្នុងឱកាសសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាឧបត្ថម្ភ ដល់ប្រតិភូកីឡាទាំង៤៤៧នាក់ ក្នុងនោះម្នាក់ៗ៥០០ដុល្លារអាមេរិក សម្រាប់ចំណាយ ក្នុងអំឡុងពេលស្នាក់នៅ ប្រទេសហ្វីលីពីន៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation