ក្រសួងសង្គមកិច្ច ជំរុញអោយមានលម្អការថែទាំកុមារ ការថែរក្សាកុមារឱ្យរស់នៅជាមួយគ្រួសារ ជាងការថែទាំតាមមណ្ឌលផ្សេងៗ
| ព័ត៌មានជាតិ
SHARE

នាថ្ងៃទី១៨ខែវិច្ចិកាឆ្នាំ២០១៩នេះ ក្រសួងសង្គមកិច្ច អតីត  យុទ្ធជន និង យុវនិតិសម្បទា សហការជាមួយដៃគូពាក់ព័ន្ធបានបើកសិក្ខាសាលាស្តីពីការទុកដាក់កុមារនៅក្នុងគ្រួសារចិញ្ចឹម ក្រោមអធិបតីភាព  លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ  ក្រសួងសង្គមកិច្ច អតីត  យុទ្ធជន និង យុវនិតិសម្បទា ។

លោកជំទាវ ខៀវ បូរី  មានប្រសាសន៍ថា  នៅឆ្នាំ២០១៦ ក្រសួងបានធ្វើការកំណត់ទីតាំងមណ្ឌលថែទាំកុមារដោយបានរកឃើញកុមារចំនួន១៦.៥៧៩នាក់ កំពុងរស់នៅក្នុងមណ្ឌលថែទាំកុមារចំនួន ៤០៦កន្លែង ហើយក្នុងចំណោមកុមារប្រមាណ ៨០%ពិនិត្យឃើញថា មានយ៉ាងហោចណាស់នៅមានឪពុក ឬម្តាយនៅរស់នៅឡើយ។ 

ផ្តើមចេញពីបញ្ហានេះ ក្រសួងបានដាក់ចេញនូវផែនការពង្រឹងការថែទាំកុមារ និងសមាហរណកម្មកុមារចំនួន៣០ភាគរយ ពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសារ ប្រកបដោយសុវត្ថិភាព នៅត្រឹមឆ្នាំ២០១៨។ ផែនការនេះមានគោលបំណងកែលម្អការថែទាំកុមារ តាមរយៈការលើកកម្ពស់ការថែរក្សាកុមារឱ្យរស់នៅជាមួយគ្រួសារ ការយកកុមារចេញពីមណ្ឌល ការធ្វើសមាហរណកម្ម និងជម្រើសដ៏ទៃទៀតជំនួសការថែទាំកុមារតាមមណ្ឌល។

លោកជំទាវបន្តថា  គោលដៅនៃការធ្វើសមាហរណកម្មកុមារពីមណ្ឌលថែទាំ ត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល គោលការណ៍ណែនាំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ "ឧត្តមប្រយោជន៍របស់កុមារដែលកម្ពុជាជារដ្ឋហត្ថលេខី និងគោលការណ៍ “មិនបង្ករឱ្យមានការឈឺចាប់ និងសមធម៌”។ ជាលទ្ធផល មានកុមារចំនួនជាងមួយពាន់នាក់( ១,០១៣នាក់ ) ត្រូវបានធ្វើការគ្រប់គ្រងករណី និងបានបង្រួបបង្រួម ឬសមាហរណកម្មពីមណ្ឌលថែទាំទៅកាន់គ្រួសារ និងសហគមន៍របស់ពួកគេវិញ។

 លោកជំទាវ ខៀវ  បូរី ថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគាំទ្រកម្មវិធីនៃការទុកដាក់កុមារនៅក្នុងគ្រួសារចិញ្ចឹមការពង្រឹងសមត្ថភាពផ្នែកគាំទ្រគ្រសារ និងការអនុវត្តការថែទាំជំនួសចំពោះកុមារតាមសហគមន៍ សំដៅធ្វើឱ្យកុមារទទួលបានសិទ្ធិពេញលេញរបស់ពួកគេ ជៀសផុតពីបញ្ហាគ្រឿងញៀន ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្សេងៗទៀត។

ចំណែកលោក Lord Laming ស្ថាបនិកអង្គការ Care for Children នៃ ចក្រភពអង់គ្លេស បានលើកឡើងថា ការចិញ្ចឹមបីបាច់កុមារនៅតាមគ្រួសារ និង សហគមន៍ គឺជាជម្រើសដ៏មិនអាចខ្វះបានផ្នែកស្មារតី ។ ជាជម្រើសដ៏មិនអាចខ្វះបាន ដោយហេតុថា ក្នុងអនាគតដ៏មិនយូរប៉ុន្មាន កុមារទាំងនោះនឹងក្លាយទៅជាភរិយា ជាស្វាមី ជាឪពុក ជាម្តាយ ពោលគឺជាមេគ្រួសារ ហេតុនេះតើពួកគេអាចនឹងយល់ដឹងថា ត្រូវបំពេញកាតព្វកិច្ចចំពោះគ្រួសាររបស់ពួកគេដោយរបៀបណា ប្រសិនបើពួកគេមិនដែលត្រូវបានចិញ្ចឹមបីបាច់ថែរក្សានៅក្នុងគ្រួសារ ។អត្ថបទ  ÷  គង់  វណ្ណៈ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation