ខ្យល់កន្ត្រាក់បន្តវាយប្រហារផ្ទះពលរដ្ឋនៅខេត្តព្រះវិហារនិងបណ្តាខេត្តមួយចំនួន
| ព័ត៌មានជាតិ
SHARE

(ព្រះវិហារ) ៖ ក្រសួងធនធានទឹកនិងឧត្តុនិយម បានឱ្យដឹងថា នារសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៨ នេះ ផ្ទះប្រជាពលរដ្ឋ ចំនួន ០៣ ខ្នង ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរងការខូចខាតយ៉ាងដំណំ ដោយភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ វាយបោកបក់បំផ្លាញ ។

យោងតាមការព្យាករណ៏អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺភ្លៀងនឹងនៅតែបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តមានឥទិ្ធពលខ្លាំងរហូតដល់ថ្ងៃទី០៨ ខែមិថុនា។

បើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ ចាប់ពីខែមករា ដល់ ខែឧសភា គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់បានធ្វើឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរ៤៧២ខ្នង, ខូចខាតស្រាល១៧០៨ខ្នង, សាលារៀន៧អគារ និងអគារផ្សេងៗ៩អគារ។ នៅក្នុងរយៈពេល៥ខែនេះដែរ មនុស្ស៦៨នាក់បានស្លាប់ និងរបួស៧៥នាក់ ហើយគោ-ក្របី៦៩ក្បាលបានងាប់ ដោយសារគ្រោះមហន្តរាយរន្ទះបាញ់ និងខ្យល់កន្ត្រាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation