សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា អំបុកចំនួន២២៣តោនត្រូវបានប្រើប្រាស់ក្នុងឱកាសហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ កាលពីថ្ងៃទី០៩ វិច្ជិកា ២០១៩​
| ព័ត៌មានជាតិ
SHARE

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្របតាមការអំពាវនាវហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ អំបុកចំនួន២២៣តោន ត្រូវបានប្រើប្រាស់ហូបក្នុងថ្ងៃនោះ។

សូមជម្រាបថា នេះក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានថ្លែងកោតសរសើរចំពោះការចូលរួមរបស់ប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធបានចូលរួមការពារសន្តិភាព សម្តេចតេជោបញ្ជាក់ថា ទោះតម្លៃណាក៏ដោយយើងត្រូវការពារសន្តិភាពឲ្យបាន៕អត្ថបទ៖ ហ៊ន សុភ័ក្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation