​សម្តេចតេជោ​នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នាព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញ​ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យ ធនធានមនុស្ស ជិត២ពាន់នាក់​ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនាព្រឹកនេះ គឺជាធនធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ការងារ និងសង្គមជាតិទាំងមូល ហើយចាប់តាំងពីការកកើត ក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួនជិត៤ម៉ឺននាក់ ក្នុងនោះ នារីជាង១ម៉ឺន៣ពាន់នាក់​ ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០% ជារៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។

គួររំលឹកថា ​នេះគឺជា​លើកទី១៦ហើយ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតជ័យលាភី សាកលវិទ្យាល័យធនធានមនុស្ស៕ អត្ថបទ៖ សន ពិសិដ្ឋ​​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation