ដងយោងដែលបាក់សង្កត់មកលើអាគារកម្ពស់១១ ជាន់ នៅមិនទាន់យកចេញបាននោះទេ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ គិតមកដល់ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩នេះ ការជួយសង្គ្រោះយកដងយោងចេញ ដែល ខុស លក្ខណៈបច្ចេកទេសធ្វើឲ្យបាក់សង្កត់មកលើអាគារកម្ពស់ ១១ ជាន់ ស្ថិតក្នុងភូមិ ២ សង្កាត់លេខ ៤ក្រុងព្រះសីហនុ គឺមិនទាន់យកបាននៅឡើយទេ ។
ជុំវិញការបាក់ដងយោងសង្កត់មកលើអាគារនេះ ប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុមានការព្រួយបារម្ភជាខ្លាំងនៅពេលដែលឃើញ នៅដងយោង មានការធ្វេសប្រហែស បាក់ធ្លាក់ដូចនេះ ព្រោះថាពួកគាត់សង្កេតឃើញនៅក្រុងព្រះសីហនុប្រភេទដងយោងនេះគឺមានច្រើនខណៈពេលដែលក្រុងនៃខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ពួកគាត់បានលើកឡើងផងដែរថា នៅពេលដែលមានសំណង់អាគារធំៗ កំពុង សាងសង់គឺតែងតែមានដងយោង ដូចនេះ ពួកគាត់គឺមានការភ័យខ្លាច ហើយសំណូមពរទៅដល់ អាជ្ញាធរ មន្ត្រីជំនាញ ជាពិសេស មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ មេត្តាត្រួតពិនិត្យនិងមានវិធានការ យ៉ាងតឹងរឹងទាក់ទងនឹងការសាងសង់ក៏ដូចជាដងយោងដែលកំពុង ដំណើរការនាពេលបច្ចុប្បន្ននេះផងដែរ ទោះបីពេលនេះមិនមានគ្រោះថ្នាក់ដល់កម្មករក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងយ៉ាងណាក៏ដោយ។


តាមការបំភ្លឺ និងការចុះពិនិត្យជាក់ស្តែង របស់មន្ត្រីជំនាញ បានលើកឡើងថា: មូលហេតុដែលបណ្តាលឲកើតមានករណីគ្រេចករដងយោង នេះ ដោយសារអ្នកម៉ៅការសាងសង់ បានឡើងរុះរើដងយោងខុសលក្ខណះបច្ចកទេស ធ្វើឲដងយោងផ្នែកខាងលើបានគ្រេចចុះមកក្រោម ។


ហើយបច្ចុប្បន្ន ក្រុមការងារជំនាញ និងអាជ្ញាធរក្រុង-ខេត្ត បានដាក់កម្លាំងនៅប្រចាំការតាមដាន និងរកវិធីដោះស្រាយកាត់ដងយោងចុះមកក្រោម ។


ជុំវិញការបាក់ ដងយោងធ្វើឲ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុនេះមិនទាន់មានប្រភពណាមួយដែលលើកឡើងថានឹងមានចំណាត់ការចំពោះក្រុមហ៊ុនសំណង់ ដែលធ្វើឲ្យមានការ បាក់ដងយោង មិនទទួលខុសត្រូវជុំវិញលក្ខណៈបច្ចេកទេសណាមួយឡើយនោះទេខណៈមកដល់ពេលនេះ៕ដោយ៖សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation