ព្រះសង្ឃនិងពុទ្ធបរិស័ទយល់ព្រមរុះរើសំណង់ថ្មីដែលសង់បំពាននៅទួលប្រាសាទកូងបូង
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាប្រចាំប្រាសាទចៅស្រីវិបុលបានសហការជាមួយអភិបាលរងស្រុកប្រាសាទបាគង ប្រធានការិយាល័យមន្ទីរវប្បធម៌ខេត្តសៀមរាប នគរបាលបេតិកភណ្ឌ នគរបាលប៉ុស្ត៍រដ្ឋបាលស្រុកប្រាសាទបាគង មន្រ្តីធម្មការនិងសាសនាស្រុកប្រាសាទបាគង បានចុះហាមឃាត់ការសាងសង់សំណង់ឥដ្ឋ និងការត្រួសត្រាយដីទួលប្រាសាទកូងបូង ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការចុះហាមឃាត់ ក៏ព្រោះទីតាំងខាងលើគឺត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចុះក្នុងបញ្ជីសារពើភណ្ឌប្រាសាទរួចមកហើយ ប៉ុន្តែថ្មីៗនេះត្រូវបានឈូសឆាយព្រៃ និងសាងសង់សំណង់ឥដ្ឋ គ្រោងនឹងធ្វើជាទីវត្តអារាម។

បន្ទាប់ពីមានការពិភាក្សាគ្នារួចមក ក្រុមការងារចម្រុះបានឱ្យម្ចាស់ដី ព្រះសង្ឃ និងលោកយាយលោកតាផ្តិតស្នាមមេដៃដើម្បីបញ្ឈប់សកម្មភាពសាងសង់ទាំងនោះ ហើយឱ្យរុះរើសំណង់ឥដ្ឋដែលបានសាងសង់រួចដោយខ្លួនឯង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation