គម្រោងសាងសង់ស្ពាននិងរថភ្លើងលើអាកាស នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១៩ខាងមុខ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងសាងសង់ស្ពានអាកាស និងរថភ្លើងលើអាកាស នឹងចាប់ផ្ដើម សាងសង់ នៅដើមឆ្នាំ២០១៩ខាងមុខ ព្រោះការសិក្សាបានចប់សព្វគ្រប់ហើយ។

មន្ត្រីដដែលបន្តថា គម្រោងរថភ្លើងលើអាកាស នឹងចាប់ផ្ដើមដំបូង ពីចំណុចក្បែរផ្សារធំថ្មី ឆ្ពោះទៅព្រលានយន្ដហោះ ដែលមានប្រវែង១៨គីឡូម៉ែត្រ ក្រោមជំនួយរបស់ទីភ្នាក់ងារ JICA សម្រាប់សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ កុំឲ្យខកជើងយន្តហោះ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាស រួមជាមួយនឹងរថភ្លើងលើអាកាសនេះ បានបង្ហាញពីភាពរីកចម្រើន និងភាពស៊ីវិល័យនៃ រាជធានីភ្នំពេញ ដែលនឹងផ្តល់នូវទេសភាពស្រស់ស្អាតសម្រាប់ទីក្រុង រួមនឹងការជួយ សម្រួលដល់ផ្នែកចរាចរណ៍បានមួយ កំរិតធំផងដែរ។

សូមរំលឹកថា គម្រោងសាងសង់ស្ពាននិងរថភ្លើងលើអាកាស នេះ ត្រូវបានធ្វើការសិក្សាតាំងពីអំឡុងឆ្នាំ២០១៤មកម្លេះ ទៅលើផ្លូវចំនួន៣ខ្សែ ក្នុងរាជធានីភ្នំពេញ ដោយខ្សែទី១ ចាប់ផ្តើមពីមហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខ្សែទី៣ ចាប់ផ្តើមពីផ្សារធំថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង ឆ្ពោះទៅរង្វង់មូលចោមចៅ និងបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕


អត្ថបទ ៖ អៀវ ឈាងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation