សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកតទៅ អាកាសធាតុនៅកម្ពុជាអាចកើនដល់ ៤០អង្សាសេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញការព្យាករណ៍ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៥ ដោយសង្កត់ធ្ងន់ថា សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងខ្ពស់បំផុតចន្លោះពី ៣៧-៤០អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា យោងតាមការ តាមដានស្ថានភាពធាតុអាកាស និងព្យាករណ៍ជាប្រចាំសង្កេតឃើញថា កន្លងមក ដោយសារឥទ្ធិពលនៃជ្រលងសម្ពាធទាប បានអូសបន្លាយលើកម្ពុជាយើង ធ្វើឲ្យមានភ្លៀងបានធ្លាក់ស្នើរទូទាំងប្រទេស ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ តែចាប់ពីថ្ងៃទី១៩ ខែមេសា តទៅ ឥទ្ធិពលនៃជ្រលងសម្ពាធទាបនោះនឹងចុះខ្សោយវិញ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា នឹងប្រែប្រួលដូចខាងក្រោម៖
១-ចាប់ពីថ្ងៃទី១៩ - ២៤ ខែមេសា បណ្តារាជធានី-ខេត្តមួយចំនួននឹងមានភ្លៀងកក់ខែចុះខ្សោយ និង កន្លែងខ្លះស្ទើរតែគ្មានភ្លៀងកក់ខែទាំងស្រុងតែម្តង ។
២ -សីតុណ្ហភាពអតិបរិមា នឹងបន្តកើនឡើងក្នុងចន្លោះពី ៣៧-៤០ °C ។

ស្របគ្នាការព្យាករណ៏បែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យសូមសាធារណជនបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ ជាពិសេសនៅយកចិត្តទុកដាក់ថែទាំសុខភាពនៅពេលដែលអាកាសធាតុក្តៅខ្លាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation