ព្រឹទ្ធសភា អនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែម កម្ពុជាវៀតណាម
| ព័ត៌មានជាតិ
SHARE

នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយឈុំប្រធាន ព្រឹទ្ធសភា។

ឯកឧត្តមម៉មប៊ុននាង សមាជិក ព្រឹទ្ធសភា និងជាអ្នកនាំពាក្យ មានប្រសាសន៏ឲ្យដឹងថា-របៀប វារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើសន្ធិ សញ្ញាបំពេញបន្ថែមលើសន្ធិ សញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀប វារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសា ធារណរដ្ឋប្រជាមានិតចិនស្តីពីការជៀស វាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។
៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេច ក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្រប ខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រប សម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធ សភា នីតិ កាលទី៤។
៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេច ក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។
៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះ អាទិត្យអន្តរជាតិ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។
៦-កំណត់របៀបវារៈ និងកាល បរិច្ឆេទថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ ២០១៩ បន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធ សភា នីតិកាលទី៤៕អត្ថបទ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation