រយះពេល ៥ខែដើមឆ្នាំ២០១៨ រមណីយដ្ឋានអង្គររកចំណូលបានជិត៥៥លានដុល្លារ
| ព័ត៌មានជាតិ
SHARE

(សៀមរាប) ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ គ្រឹះស្ថានអង្គរទទួលបានចំណូលជាង៥៤,៩លានដុល្លារ ពីការលក់ប័ណ្ណជូន ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ។
របាយការណ៏ពីគ្រឹៈស្ថានអង្គរ ចំណូល៥៤,៩លានដុល្លារ គឺទទួលបានពីភ្ញៀវទេសចរអន្តរជាតិ ១លាន ២សែននាក់ ដែលចំនួននេះបានកើនជាង១៩% បើធៀបនឹងពេលដូចគ្នានឹងឆ្នាំ២០១៧។
របាយការណ៏ដដែលក៏បង្ហាញដែរថា នៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ គ្រឹះស្ថានអង្គរលក់ប័ណ្ណជូនភ្ញៀវទេសចរ បានជាង១៥ម៉ឺននាក់ គិតជាចំណូលបានជាង ៦លាន ៧សែនដុល្លារ កើនឡើងជាង១% បើធៀបនឹងនឹងខែឧសភាកាលពីឆ្នាំទៅ។

ស្របគ្នានេះអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានលើកឡើងថា កំណើននេះជាចំណុចល្អសម្រាប់កម្ពុជា ក៏ដូចជាអ្នកធ្វើ អាជីវកម្ម ប្រតិបត្តិករទេសចរណ៍នៅក្នុងវិស័យនេះទាំងមូល ព្រោះថា តំបន់ឧទ្យានអង្គរនេះ ជាតំបន់ទាក់ទាញ និងជាតំបន់សក្តានុ ពលទេសចរណ៍មួយដែលខ្លាំងជាងគេរបស់ប្រទេសកម្ពុជា។អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បន្តថា ការកើនឡើងជា លំដាប់នេះ វិស័យឯកជន និងរដ្ឋ ត្រូវបន្ថែមការ យកចិត្តទុកដាក់បន្តទៀត ក្នុងការផ្តល់សេវាទេសចរណ៍ ដើម្បីឱ្យវិស័យនេះ កាន់តែទាក់ទាញជាងមុនថែមទៀត ដែលកម្ពុជានៅមានកង្វះខាតដូចជា ការថែទាំស្មៅ បរិស្ថាន សំរាម និងអនាម័យជាដើម។

គួរបញ្ជាក់ថា អង្គរវត្ត ត្រូវបានបោះឆ្នោតគាំទ្រ និងទទួលបានចំណាត់លេខ១ជាប់ៗគ្នារយៈពេល៤ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក តាមរយៈគេហទំព័រដ៏ល្បីៗ។ ហើយកាលពីពេលថ្មីៗនេះ គេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីជាងគេលើពិភពលោក TripAdvisor បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាបន្តទៀត ក្នុងឋានៈជាសំណង់ដ៏មាន សារសំខាន់ផ្នែកប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើពិភពលោក៕


អត្ថបទ ៖ អៀវ ឈាងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation