រដ្ឋមន្រ្តីបរិស្ថាន ៖ ខេត្តព្រះសីហនុ នឹងក្លាយជាអ្នកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ នាពេលអនាគត
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា នៅក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្រុកព្រៃនប់ នាព្រឹកថ្ងៃនេះថា ខេត្តព្រះសីហនុ នឹងក្លាយជាអ្នកទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។

ឯកឧត្តម បញ្ជាក់ថា ការអភិវឌ្ឍថ្មីៗ បានកំពុងចាប់ផ្តើមយ៉ាងសកម្ម សម្រាប់ធ្វើឱ្យខេត្ត ព្រះសីហនុ ឈានទៅដឹកនាំសេដ្ឋកិច្ចនៃប្រទេសកម្ពុជានៅពេលខាងមុខ។

ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា ប្រទេសមានសុខសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចជាប្រចាំ ហើយ ប្រជាពលរដ្ឋបានប្រែក្លាយជីវភាពពីការរស់នៅតាមជនបទមកធ្វើការជាបុគ្គលិក កម្មករ និយោជក ហើយបាននិងកំពុង អភិវឌ្ឍជីវភាពបន្ថែមទៀតទៅជាអ្នកធ្វើការងារ និងគ្រប់គ្រងវិស័យសេវាកម្មយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតកម្ពុជា បានកំណត់ទស្សនវិស័យយ៉ាងច្បាស់លាស់ ប្រែក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា នៅក្នុងផែនការយុទ្ធសាស្រ្ត ខេត្តព្រះសីហនុ កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ដែលក្នុងនោះកម្រោងស្ដារផ្លូវ៣៤ខ្សែរ ចំណាយទឹកប្រាក់ប្រមាណ៣០០ លានដុល្លារ និងសម្ពោធបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation