គ.ជ.ប គ្រោងបោះពុម្ពសន្លឹកឆ្នោតនៅសប្តាហ៍ក្រោយ តែមិនទាន់កំណត់ថ្ងៃណាច្បាស់ទេ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ឯកឩត្តមហង្ស ពុទ្ធា អ្នកនាំពាក្យគជប បានឱ្យដឹងនាថ្ងៃទី ៦ ខែមិថុនានេះថា ការបោះពុម្ពសន្លឹកឆ្នោតជាង១០លាន ៥សែនសន្លឹក សម្រាប់ឲ្យបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺគ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ប៉ុន្តែមិនទាន់ កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។

ឯកឩត្តមហង្ស ពុទ្ធា បន្តថា មុននឹងបោះពុម្ភសន្លឹកឆ្នោត ក្រុមការងារកំពុងតែដំណើរការផ្ទៀង ផ្ទាត់ទៅលើពុម្ព,ការវ៉ៃលេខ,ការចោះ និងការពិនិត្យគ្រឿងម៉ាស៊ីនឧបករណ៍បម្រើការបោះពុម្ពសន្លឹកឆ្នោត។
អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ទៀតថា គណបក្សនយោបាយទាំង២០ បានស្រុះស្រួលគ្នា និងឯកភាពឲ្យបោះពុម្ពសន្លឹកឆ្នោត បន្ទាប់ពីគណបក្ស នីមួយៗបានពិនិត្យផ្ទៀងផ្ទាត់ឈ្មោះគណបក្ស ,អក្សរ,រូបសញ្ញាគណបក្សរបស់ខ្លួន។

ឯកឩត្តមហង្ស ពុទ្ធា បានបន្ថែមឱ្យដឹងទៀតថា ចំពោះការិយា័យបោះឆ្នោតនៅទូទាំងប្រទេសដែលមាន ២ម៉ឺន ៣ពាន់ការិយាល័យ គឺក្នុងការិយាល័យនិមួយៗ អាចមានសន្លឹក ឆ្នោតបម្រុងពី២៥ ទៅ៧៤សន្លឹក ដើម្បីត្រៀមលក្ខណៈការសម្រាប់ការគូសខុស និងដោយកត្តាផ្សេងៗមួយចំនួនទៀត៕



អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation