រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០ ដែលជាសម័យលើកចុងក្រោយសម្រាប់នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៧
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី០៧ ខែមិថុនាស្អែកនេះ រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១០ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើច្បាប់ចំនួន៣ ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តី ជូនព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាឱ្យដឹងថា សេចក្តីព្រាងច្បាប់ដែលត្រូវលើកយកទៅពិភាក្សា និងអនុម័ត រួមមានសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា ,សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដាកម្ពុជា។

សូមជំរាបថា នៅក្នុងសម័យប្រជុំសភានាព្រឹកស្អែកនេះ ជាសម័យលើកចុងក្រោយសម្រាប់នីតិកាលទី៥ ហើយសម្តេចតេជោហ៊ុនសែន ក៏នឹងអញ្ញើញចូលរួមជាមួយនឹងតំណាងរាស្ត្រដទៃទៀតដែរ៕



អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation