ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះការងារប្រចាំថ្ងៃ និងការកសាងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ ស៊ីម៉ងត៍២០តោន ប្រេងម៉ាស៊ូត ២០០០លីត្រ និងសម្ភារការិយាល័យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ:ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារដឹកយកមក ប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោកនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភសម្ភារដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ។ លោកបានបន្តថា សម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខកងទ័ព ក៏ដូចជាការទំនុកបម្រុងគ្រួសារទ័ព ការងារកសាងអង្គភាព និងកិច្ចការងារ ផ្សេងៗ ដែលសកម្មភាពទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈជើងការពាបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពាដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ដែលក្រុមប្រឆាំង ក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។ 


ឧត្តមសេនីយ៍ឯក ពៅ សុខា ក៏បានបញ្ជាក់ថា អង្គភាពកងបញ្ជាការដ្ឋានកាំភ្លើងធំ គោរព និងអនុវត្តឲ្យបានដាច់ខាតនូវ បទបញ្ជាបញ្ជាថ្នាក់លើ ក៏ដូចជាការអនុវត្តអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិ ទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

សូមរំលឹកថា អំណោយជាសម្ភារការិយាល័យ និងសម្ភារសំណង់ខាងលើនេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនបន្ថែមលើអំណោយជាអគារស្នាក់នៅទ័ព០២ខ្នង និងថវិកាមួយចំនួនទៀត ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបញ្ជាការ សេនាធិការកាំភ្លើងធំ និងកងអនុសេនាតូច-ធំត្បាល់DK កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ៕ដោយ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation