កម្ពុជា មានរោងចក្រអាចផលិតស៊ីម៉ងត៍ បាន៨លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក
| ព័ត៌មានជាតិ
SHARE

កម្ពុជានាពេលបច្ចុប្បន្ននេះ មានរោងចក្រចំនួន៥ ដែលមានសមត្ថភាពអាចផលិតស៊ីម៉ងត៍បានប្រមាណ ៨លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការកសាងផ្លូវ និងសំណង់ផ្សេងៗ។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ថៃប៊ុនរុង នៅថ្ងៃទី១៤ ខែវិច្ឆកានេះថា បន្ទាប់ពីមានរោងចក្រស៊ីម៉ងត៍ទាំង៥នេះនៅកម្ពុជា ប្រទេសកម្ពុជាចំណេញប្រាក់ប្រមាណ ៥០០លានដុល្លារពីការទិញស៊ីម៉ងត៍ពីក្រៅប្រទេស សម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាត្រូវការស៊ីម៉ងត៍រាប់លានតោន ដែលធ្វើឱ្យកម្ពុជាចំណេញប្រាក់ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិកពីការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេស។

តែយ៉ាងណាក៏ដោយសម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជានៅតែខ្វះវត្ថុធាតុដើមក្នុងការផលិតជាស៊ីម៉ងត៍ ដោយនៅក្នុងចំណោម២៥ រាជធានី-ខេត្ត-ក្រុង គឺមានខេត្តតែ៣ប៉ុណ្ណោះ ដែលមានលទ្ធភាពផលិតស៊ីម៉ងត៍ រួមមាន ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានសមត្ថភាពបន្តិចបន្តួចប៉ុណ្ណោះ បើទោះបីកម្ពុជាមានភ្នំច្រើនយ៉ាងណាក្តី។

បើយោង ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន កម្ពុជាមានរោងចក្រស៊ីម៉ងត៍ ចំនួន៥ ដែលធ្វើឲ្យកម្ពុជាមានសមត្ថភាពអាចផលិតស៊ីម៉ងត៍បានជាង ៨លានតោន ក្នុងមួយឆ្នាំ។ រោងចក្រស៊ីម៉ងត៍ទាំង ៥នេះ រួមមាន៖ រោងចក្រស៊ីម៉ងត៍កំពត ស៊ីមេន មានសមត្ថភាពផលិតប្រមាណ ២លានតោន ក្នុងមួយឆ្នាំ។

រោងចក្រស៊ីម៉ងត៍ចក្រីទីង មានសមត្ថភាពផលិតប្រមាណ ១,១លានតោន ក្នុងមួយឆ្នាំ។ រោងចក្រ ជីប ម៉ុង មានសមត្ថភាពផលិតប្រមាណ ២លានតោន ក្នុងមួយឆ្នាំ។ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ងត៍បានជិត ២លានតោនក្នុងមួយឆ្នាំ។ និងរោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុង មានសមត្ថភាពផលិតបានជិត ១លានតោន ក្នុងមួយឆ្នាំផងដែរ៕អត្ថបទ ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation