មន្ត្រីអាមេរិកទៅដល់ទីក្រុងសេអ៊ូលដើម្បីពិភាក្សាអំពីការរៀបចំសន្តិសុខនិងថ្លៃសម្រាប់ឲ្យទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូង
| ព័ត៌មានអន្តរជាតិ
SHARE

នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក ម៉ាក ម៉ៀលី (Mark Milley) បានចូលរួមពិធីស្វាគមន៍មួយក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងដំណើរបំពេញទស្សនកិច្ចដែលនឹងពិភាក្សាអំពីការរៀបចំសន្តិសុខរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។

ការទាមទារឲ្យបង់ថ្លៃចំនួន៥ពាន់លានដុល្លារសម្រាប់ឲ្យកងទ័ពអាមេរិកឈរជើងក្នុងប្រទេសកូរ៉េខាងត្បូង និងភាពតានតឹងរវាងកូរ៉េខាងត្បូងនិងជប៉ុនដែលគំរាមកំហែងទៅដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់គឺជារបៀបវារៈធំៗនៅឯកិច្ចប្រជុំគណៈកម្មាធិការយោធាលើកទី៤៤ក្នុងប្រទេសកូរ៉េខាងត្បូង។

ការទទូចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលឲ្យកូរ៉េខាងត្បូងបង់ប្រាក់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ឲ្យកងទ័ពអាមេរិកឈរជើងក្នុងកូរ៉េខាងត្បូងដើម្បីទប់ស្កាត់ប្រឆាំងនឹងកូរ៉េខាងជើងនោះគឺជាការធ្វើតេស្តិ៍ទំនុកចិត្តរបស់កូរ៉េខាងជើងទៅលើសម្ព័ន្ធភាពផ្នែកសន្តិសុខជាមួយសហរដ្ឋអាមេរិក។

នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក ម៉ាក ម៉ៀលី (Mark Milley) ធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានថាពលរដ្ឋអាមេរិកត្រូវការការពន្យល់ថាហេតុអ្វីបានជាប្រទេសអ្នកមានស្ដុកស្ដម្ភដូចកូរ៉េខាងត្បូងនិងជប៉ុនមិនអាចការពារខ្លួនឯងបាននិងថាហេតុអ្វីបានជាទាហានអាមេរិកត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសទាំង២នោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation