តំណាងUN នៅកម្ពុជា សរសើរបរិស្ថានល្អ ក្រោយពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ប្រធានអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ផូលីន ថាម៉េស៊ីល នាព្រឹកថ្ងៃនេះ បានសម្តែងការកោតសរសើរ ចំពោះការចូលរួម របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដែលធ្វើឱ្យសោភណភាពរាជធានីភ្នំពេញ មានភាពស្រស់បំព្រង ជាពិសេសក្រោយពេលព្រះរាជពិធីបុណ្យអុំទូក មិនមានសំរាមរាយប៉ាយ។

នេះជាការលើកឡើង ក្នុងជំនួបជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោកស្រី ផូលីន បញ្ជាក់ថា រាជធានីភ្នំពេញសព្វថ្ងៃនេះ មានសភាពស្រស់បំព្រង និងស្អាតជាងមុន ដោយមិនមានសំរាមរាយប៉ាយ នៅលើសួនមាត់ទន្លេ និងកន្លែងកម្សាន្តដូចមុនឡើយ ដោយការចូលរួម និងមានការយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋបាលរាជធានីភំ្នពេញ។

តាមរបាយការណ៍ ពីក្រសួងទេសចរណ៍ បង្ហាញថា ចំនួនទេសចរជាតិ-អន្តរជាតិ មកកម្សាន្តនៅរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូកឆ្នាំ២០១៩នេះ មានរហូតដល់ទៅជាង៦លាននាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation