រ៉ុក្កែតបានបាញ់ចេញពីតំបន់ហ្គាហ្សាស្របពេលដែលការវាយប្រហារឆ្លងព្រំដែនកំពុងបន្ត
| ព័ត៌មានអន្តរជាតិ
SHARE

ការវាយប្រហារមីស៊ីលរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់សមាជិកក្រុមគ្រួសារប៉ាឡេស្ទីន ៦ នាក់ ក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលសុទ្ធសឹងតែជាជនស៊ីវិល មន្ត្រីពេទ្យ ។ យោធាអ៊ីស្រាអែលមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗអំពីឧប្បត្តិហេតុនៅ Deir al-Balahឡើយ ខណៈការបាញ់ផ្លោងឆ្លងព្រំដែននៅតែបន្ត ទោះបីជាមានការផ្តល់បទឈប់បាញ់គ្នាដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាតប៉ាឡេស្ទីនក៏ដោយចុះ។

កាមេរ៉ាវីដេអូរ៉យទ័របានកត់ត្រារ៉ុក្កែតពីរគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សានៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ អ៊ីស្រាអែលបានសម្លាប់មេបញ្ជាការនៅតំបន់ជីហាដអ៊ីស្លាមកាលពីថ្ងៃអង្គារ ដោយបង្កឱ្យមានការផ្ទុះគ្រាប់រ៉ុក្កែតឆ្លងដែនដោយក្រុមសកម្មប្រយុទ្ធនិងការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត។

ក្រុមគ្រូពេទ្យបាននិយាយថាប្រជាជនប៉ាឡេស្ទីន ៣២ នាក់ត្រូវបានសម្លាប់យ៉ាងហោចណាស់មួយភាគបីនៃពួកគេជាជនស៊ីវិល។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation