ក្រសួងកសិកម្មកំពុងជំរុញការផលិតពូជស្រូវប្រភេទថ្មី «ផ្កាមាលតី» ដែលធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ក្រសួងកសិកម្មកំពុងជំរុញការផលិតពូជស្រូវថ្មី «ផ្កាមាលតី» ដែលជាសមិទ្ធផលថ្មីរបស់អ្នកវិទ្យាសាស្ត្រកសិកម្មកម្ពុជាដែលទើបបានរកឃើញ និងត្រូវ​បានបញ្ចេញឲ្យកសិករធ្វើការដាំដុះ។

លោក អ៊ុក ម៉ាការ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) បានបញ្ជាក់ថា ពូ​ជស្រូវប្រភេទថ្មី «ផ្កាមាលតី»នេះ គឺជាការបង្កាត់ចេញរវាងពូជស្រូវ ខា ៣ និងពូជស្រូវផ្ការំដួល ដែល មានលក្ខណពិសេសធនទៅនឹងអាកាសធាតុ ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អស្របទៅតាមតម្រូវការទីផ្សារ។

គួររំលឹកថា កាលពីឆ្នាំ ២០១៦ កន្លងទៅ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានបញ្ចេញពូជស្រូវពីប្រភេទសម្រាប់ការដាំដុះសមស្របនឹងលក្ខខណ្ឌប្រែប្រួលអាកាសធាតុ ជាពិសេសគឺឡើងកំដៅខ្លាំង គឺពូជស្រូវខា១៦ និង ស្មាច់០២ ដែលមានដាំដុះច្រើននៅខេត្តស្វាយរៀង។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន​ សែន ក៏បានជំរុញឲ្យក្រសួងកសិកម្មបង្កើនការផលិតពូជស្រូវប្រភេទថ្មីនេះ ព្រមទាំងបំផុសឲ្យប្រជាកសិករដាំដុះឲ្យបានកាន់តែទូលំទូលាយផងដែរ៕



អត្ថបទ ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation