អ.ស.ប ស្វែងរកប្រាក់១,៣៥ពាន់លានដុល្លារ ដើម្បីជួយជនភៀសខ្លួន វ៉េណេស៊ុយអេឡា និងបណ្ដាប្រទេស ដែលទទួលពួកគេ
| ព័ត៌មានអន្តរជាតិ
SHARE

ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ (UNHCR) និងអង្គការទេសន្តប្រវេសន៍អន្តរជាតិ បានដាក់ចេញនូវផែនការតំបន់ ដែលមានតម្លៃជាទឹកប្រាក់ ចំនួន១,៣៥ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ ដែលកំពុងកើនឡើង របស់ជនភៀសខ្លួន និងជនចំណាកស្រុក វេណេស៊ុយអេឡា នៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប។

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានជនភៀសខ្លួន និងជនចំណាកស្រុក ប្រមាណ ៤,៦ លាននាក់ មកពីវេណេស៊ុយអេឡា ក្នុងនោះជិត៨០ ភាគរយ គឺស្ថិតនៅក្នុងបណ្តាប្រទេសអាមេរិកឡាទីន និងការ៉ាអ៊ីប ដោយមិនមានការរំពឹងថា នឹងត្រឡប់មកវិញ ក្នុងពេលឆាប់ៗនោះទេ។ ប្រសិន បើនិន្នាការបច្ចុប្បន្ននៅតែបន្ត នោះប្រជាជនវេណេស៊ុយអេឡា ៦.៥ លាននាក់អាច នឹងស្ថិតនៅក្រៅប្រទេស នាចុងឆ្នាំ២០២០ខាងមុខនេះ។

ផែនការឆ្លើយតប សំរាប់ជនភៀសខ្លួន និងជនចំណាកស្រុក នាឆ្នាំ២០២០ (RMRP) ត្រូវបានដាក់ឱ្យដំណើរការ នៅរដ្ឋធានី នៃប្រទេសកូឡុំប៊ី គឺជាការសម្របសម្រួល និងជាឧបករណ៍រៃអង្គាសប្រាក់ ដែលត្រូវបានបង្កើត និងអនុវត្តដោយអង្គការ ចំនួន១៣៧។ ពួកគេ កំពុងធ្វើការនៅទូទាំងតំបន់ ក្នុងគោលបំណង ដើម្បីឈានដល់ប្រជាជនជិតបួនលាននាក់ រួមទាំងជនភៀសខ្លួនវេណេស៊ុយអេឡា និងជនចំណាកស្រុក និងសហគមន៍ម្ចាស់ផ្ទះ នៅក្នុងប្រទេសចំនួន១៧។

ផែនការនេះ រួមមានសកម្មភាព នៅក្នុងវិស័យសំខាន់ៗចំនួន ៩ គឺសុខភាព; ការអប់រំ; សន្តិសុខស្បៀង; សមាហរណកម្ម; ការការពារ អាហារូបត្ថម្ភ; ទីជំរក; សំភារៈសង្គ្រោះនិងការដឹកជញ្ជូនមនុស្សធម៌ និងទឹកអនាម័យនិងអនាម័យ (WASH) ។ បន្ថែមលើការឆ្លើយតបជាបន្ទាន់ RMRP ឆ្នាំ ២០២០ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការធានាការដាក់បញ្ចូលសង្គម និងសេដ្ឋកិច្ច របស់ជនភៀសខ្លួន និងជនចំណាកស្រុក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation