ហុងកុង នឹងបិទសាលារៀនទាំងអស់ ក្នុងគ្រាដែលការតវ៉ា កំពុងកើនឡើង
| ព័ត៌មានអន្តរជាតិ
SHARE

ទីក្រុងហុងកុង បានប្រកាសថា សាលារៀនទាំងអស់ រួមទាំងសាលាមត្តេយ្យ នឹងត្រូវបិទទ្វារ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈស្ថានភាពនៅទីនោះ កំពុងប្រឈមនឹងភាពចលាចលខ្លាំង។

មន្ទីរអប់រំ នៅទីក្រុងហុងកុង បានប្រកាសពីជំហាន ដែលមិនធ្លាប់មាន កាលពីថ្ងៃពុធ ដោយសំអាងលើហេតុផលសុវត្ថិភាព។ ក្រុមមន្រ្តី បាននិយាយថា សាលារៀន នឹងនៅតែបើកចំហ សម្រាប់កុមារដែលត្រូវការត្រួតពិនិត្យ។

សាកលវិទ្យាល័យចិន នៅទីក្រុងហុងកុង និយាយថា ខ្លួននឹងលុបចោលថ្នាក់រៀន បន្ទាប់ពីការប្រឈមមុខគ្នា ដោយហិង្សា រវាងប៉ូលីស និងក្រុមបាតុករ។

ការប៉ះទង្គិចគ្នា បានបន្តនៅផ្នែកផ្សេងៗ នៃទីក្រុងហុងកុងតែប៉ុន្មានម៉ោង បន្ទាប់ពីមន្រ្តីប៉ូលីសជាន់ខ្ពស់ បាននិយាយថា ទីក្រុងហុងកុង ត្រូវបានរុញច្រានទៅរកការបែកបាក់ទាំងស្រុង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation