សម្ដេចតេជោ ហ៊ុន សែន៖ ច្បាស់ណាស់ តម្លៃសន្តិភាព និងសន្តិសុខ មានតម្លៃខ្លាំងបំផុតសម្រាប់ប្រទេសជាតិយើង ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវថែរក្សាឲ្យខាងតែបាន
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពត សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះថេរានុថេរៈ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់គម្រោងរដ្ឋប្រហារមិនបានសម្រេចដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ដែលបានចូលរួមទទួលទានអំបុកក្រោមបាវចនា អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ កាលពីថ្ងៃទី ៩ វិច្ឆិកា ក្នុងកំលុងពេលបុណ្យឯករាជ្យជាតិកន្លងមកនេះ។

ច្បាស់ណាស់ តម្លៃសន្តិភាព និងសន្តិសុខ មានតម្លៃខ្លាំងបំផុតសម្រាប់ប្រទេសជាតិយើង ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវថែរក្សា និងទប់ស្កាត់ឲ្យខាងតែបាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation