សង្ក្រាន្ត​  កំពង់ឆ្នាំង
| ព័ត៌មានជាតិ
SHARE

ថ្ងៃនេះគឺជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនៅម៉ោង១៥:១២នាទីរសៀលនេះយើងនឹងទទួលទេវតាឆ្នាំថ្មី ព្រះនាងទុង្សាទេវីដែលយាងចុះមកទទួលអំណរសាទរឆ្នាំថ្មី និងគ្រប់គ្រងចក្រវាលទាំងមូលតពីទេវតាឆ្នាំចាស់។ 

នៅថ្ងៃដំបូងនេះផងដែរ ក៏សង្កេតឃើញទិដ្ឋភាពនៃការរៀបចំសង្ក្រាន្តទទួលទេវតាឆ្នាំថ្មីតាមបណ្ដាលខេត្ត និងតំបន់ជាច្រើនផងដែរ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋកម្ពុជាបានទទួលនូវភាពសប្បាយរីករាយទាំងអស់គ្នាក្នុងឱកា

សនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសធ្វើដំណើរទៅលេងស្រុកកំណើតទាំងទីជិត ទីឆ្ងាយ ប្រកបដោយសេចក្តីសុខសប្បាយ ,មុនចេញពីផ្ទះសូមពិនិត្យមើលភ្លើងទៀន ភ្លើងធូបឲ្យបានគ្រប់ជ្រុងជ្រោយ,ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ 

យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពទាំងអស់គ្នាដើម្បី កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ ដែលផ្លល់ឱកាសអោយយេីងអាចប្រារពនូវពិធីបុណ្យតូចធំជាច្រើនជាពិសេសដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះជាដេីម។ 

សូមជូនពរប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះគ្រប់ៗគ្នា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation