រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ថា សម្តេចតេជោមានគំរោងបំពេញទស្សនកិច្ចនៅប្រទេសថៃ - CNC News
រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ថា សម្តេចតេជោមានគំរោងបំពេញទស្សនកិច្ចនៅប្រទេសថៃ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៦ខែមិថុនានេះ ឯកឧត្តមប្រាក់សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតុបត្តិការអន្តរជាតិ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាន់ យ៉ារ៉ាក់ ភុលថាប់ ឯកអគ្គរាជទូតថៃ ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋ មន្ត្រី ប្រាក់ សុខុន មានប្រសាសន៏ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានគំរោងនឹងអញ្ញើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃនាពេលអនាគត ហើយសម្តេចតេជោហ៊ុន សែន នឹងធ្វើជាប្រធានកិច្ចប្រជុំអាស់ស្មិចនិងកិច្ចប្រជុំCLMVនៅប្រទេសថៃ នាពេលខាងមុខ។

នាឱកាសនោះដែរ ឯកអគ្គរាជទូតថៃ បានបញ្ជាក់ថា លោកបានខិតខំសម្របសម្រួលឲ្យមានកិច្ចសហការរវាងប្រទេសទាំងពីរលើ គ្រប់វិស័យ ជាពិសេសគឺគំរោងតភ្ជាប់ផ្លូវរថភ្លើងនៃប្រទេសទាំងពីរដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទៅវិញទៅមក ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នាពីកម្ពុជាទៅថៃ និងពីថៃមកកម្ពុជា ។

ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងការជំរុញការអនុវត្តការបើកច្រកព្រំដែននៃប្រទេសទាំងពីរ ដែលរួម មាន ច្រកអានសេះ នៅខេត្តព្រះវិហារ និងច្រកជប់គគី និងច្រកថ្មដាខេត្តពោធិសាត៍។

សូមជំរាបថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងថៃ បានកើនឡើងជាង ៦០០០លានដុល្លា ឆ្នាំ ២០១៧ ហើយទំហំនេះ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងថែមទៀត៕



អត្ថបទ ៖ វង់ សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation