ព្រះសង្ឃជប៉ុនរាប់រយអង្គ ប្រារព្ធព្រះរាជពិធីឧទ្ទិសមហាព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ
| ព័ត៌មានជាតិ
SHARE

ព្រះសង្ឃជប៉ុនរាប់រយអង្គ ក្នុងប្រទេសជប៉ុន រៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាគម្រប់ខួប៧ឆ្នាំ។

ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទិវង្គតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាប្រទេសជប៉ុន។

CNC បានដកស្រង់ ចេញពីហ្វេសប៊ុក Royal du Cambodge។

សូមជម្រាបថា ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១ និង២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ព្រះវស្សា ហើយព្រះបរមសព ត្រូវបានដង្ហែមកតម្កល់ធ្វើបុណ្យ នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កម្ពុជាបានកាន់ព្រះរាជមរណទុក្ខ អស់រយៈពេល៣ខែ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ត្រូវបានបូជា នៅវាលព្រះមេរុ ស្ថិតខាងជើងជាប់ព្រះបរមរាជវាំង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation