ទូតអាមេរិក បង្ហាញលទ្ធផលជំនួប ជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជា
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងអាមេរិក កម្ពុជា ក្នុងវិស័យសំខាន់មួយចំនួន លើការថែរក្សាសន្តិភាព ការដោះមីនប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាម ។

លោកទូត Murphy បានកត់សម្គាល់ថា ជំហានជាបន្ថែមទៀត ក្នុងការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្ស និងសិទ្ធិពេញលេញចំពោះបុគ្គលនយោបាយ នឹងរួមចំណែកដល់ស្ថិរភាព និងភាពរុងរឿងរបស់ប្រទេសកម្ពុជា ពង្រឹងនូវទំនាក់ទំនងជាទូទៅរវាងអាមេរិក កម្ពុជា និងជួយការពារនូវអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation