លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន ៖ការកសាងសមត្ថភាពអាចារ្យ គឺជួយលើកតម្កើងការថែររក្សាទំនៀមទំលាប់ប្រពៃណី អរីយធម៌ វប្បធម៌ និងសាសនារបស់ជាតិ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ នៅសាលសន្និសីទចតុមុខនាព្រឹកថ្ងៃ ទី៦ខែមិថុនា នេះមានពិធីសំណេះសំ ណាលជាមួយតំណាងអាចារ្យ-អាចារិនី មកពីទូទាំងប្រទេសចំនួន១០០០នាក់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា។


នាឱកាសនោះលោកជំទាវកិត្តិសង្កហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏បញ្ជាក់ថា ការកសាងសមត្ថភាពអាចារ្យ ពិតជាជួយលើកតម្កើងការថែររក្សាទំនៀមទំលាប់ប្រពៃណី និងអរីយធម៌ វប្បធម៌ និងសាសនា របស់ជាតិយើង ព្រោះថា វិស័យវប្បធម៌ និងសាសនាមិនមែនត្រឹមជាអត្តសញ្ញាណរបស់ជាតិ តែក៏ជាមូលដ្ឋានដ៏សំខាន់រួមចំណែកកសាងវិបុលភាពសង្គម សេដ្ឋ កិច្ច សន្តិភាព ស្ថិរភាព និងរក្សាបាននូវភាពសុខសាន្ត សុភមង្គល និងសុខដុមរមនាសម្រាប់ប្រទេសជាតិយើងផងដែរ។


បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឱ្យដឹងថា ការបណ្តុះបណ្តាល អាចារ្យ-អាចារិនី កឺដើម្បីបំពេញបន្ថែមនូវចំណេះដឹងឲ្យស្របតាមក្បួនកំណត់ និងឲ្យមានការប្រតិបត្តិស្របគ្នា និងប្រតិបត្តិតាមក្រម សីលធម៌អាចារ្យ អាចារិនីខ្មែរ ។គិតមកដល់ពេលនេះ
ក្រសួងបានបណ្តុះបណ្តាលអាចារ្យ-អាចារិនីបានចំនួន ២៨វគ្គនិងមានអាចារ្យ អាចារិនីបានចំនួនជាង៩០០០នាក់ ហើយក្រសួង នៅតែបន្តបណ្តុះ បណ្តាលបន្តទៀត និងបានចងក្រងសមាគមអាចារ្យខ្មែរ គោលបំណងចូលរួមអប់រំសហគមន៏និងជួយគ្នាទៅវិញទៅមកក្នុងការលើកកំពស់ចំណេះដឹង និងលើកស្ទួយវប្បធម៌ខ្មែរ៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation