សម្តេច​ ស​ ខេង​៖ ពិធីបុណ្យជាតិធំប្រព្រឹត្តទៅដោយជោគជ័យទោះមានក្រុមឧទ្ទាមចង់ធ្វើរដ្ឋប្រហារផ្ដួលរំលំ​ រាជរដ្ឋាភិបាលក៏ដោយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖តាមរយៈហ្វេសប៊ុកផេកសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​​ នៅរសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ នេះថ្លែងថា​ នៅឆ្នាំនេះ ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង​ អកអំបុក បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រក្សាបានល្អប្រសើរបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងឡើយ​ ។ 

សម្តេច​ ស​ ខេង​ សង្កតធ្ងន់ថា​ “ពិធីទាំងនេះប្រព្រឹត្តដោយជោគជ័យ​ ទោះបីមានក្រុមឧទ្ទាមបានប្រកាសពីផែនការវិលចូលប្រទេសដើម្បីបង្កបង្កើតភាពចលាចលឈានទៅធ្វើរដ្ឋប្រហារផ្ដួលរំលំ​ រាជរដ្ឋាភិបាលក៏ដោយ”។ ​ 

ជាមួយគ្នានេះ​ សម្តេច​ ស​ ខេង​ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងអនុវត្តវិធានការណែនាំទាំង៨ចំណុចដែលសម្តេច​ បាន​ដាក់ចេញ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព សភាពការណ៍ផ្ទៃក្នុងប្រទេស ពង្រឹងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋបានចូលរួមប្រារព្ធពិធីបុណ្យជាតិ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ ។ 

សូមបញ្ជាក់ថា​ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ខែវិច្ឆិកា នេះ​ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនា កម្សាន្តនៅទូទាំងប្រទេស ។

តាមស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៩បង្ហាញថា ក្នុងគោលដៅសរុបរួមទូទាំង ២៥រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១០-១២ វិច្ឆិកា មានចំនួនភ្ញៀវសរុប ៥,៨១៦,៧១១នាក់កើនឡើង៧.២៦%”ក្នុងនោះ ភ្ញៀវជាតិ មានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%,ភ្ញៀវអន្តរជាតិ មានប្រមាណ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%”៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation