មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទស្សនកិច្ចទីភ្នាក់ងារ​​ឈ្លើយសឹក/យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក
| ព័ត៌មានជាតិ
SHARE

អាមេរិក៖នៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ នៅទីភ្នាក់ងារ​​ឈ្លើយសឹក/យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក ស្គុត អ៉ីបែល (Scott Ebell) នាយករដ្ឋបាល និងបុគ្គលិក ទីភ្នាក់ងារ បានស្វាគម៍យ៉ាងកក់ក្តៅ និងរីករាយ ចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលឆ្លៀតពេលវេលាមកទស្សនកិច្ចដោយផ្ទាល់ ឆ្លើយតបតាមការអញ្ជើញរបស់ទីភ្នាក់ងារ។

លោក Scott Ebell បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រដល់ការងាររុករកអដ្ឋិធាតុ យោធិនសហរដ្ឋអាមេរិកដែលបានបាត់ខ្លួនក្នុងសង្រ្គាមកន្លងមក។ លោក Scott Ebell បានបន្ថែមថាបើគ្មានការគាំទ្រ និងសហការពីសំណាក់ប្រទេសកម្ពុជា កិច្ចការងាររុករកអដ្ឋិធាតុ នឹងមិនបានទទួលជោគជ័យឡើយ។ លោកនាយករដ្ឋបាល និងបុគ្គលិក បានលើកសរសើរប្រទេសកម្ពុជាដែលតែងតែផ្តល់ការសហការល្អនិងគាំទ្រដល់ក្រុមការងាររុករកអដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបំពេញបេសកកម្មក្នុងទឹកដីកម្ពុជា ។ 


លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រដល់កិច្ចការងាររុករកអដ្ឋិធាតុ ពីព្រោះសម្តេចតេជោ យល់ច្បាស់ពីការបាត់បង់សាច់ញាតិនៅក្នុងសង្រ្គាម ហើយដែលកម្ពុជាធ្លាប់ជួបប្រទះនិងឆ្លងកាត់កន្លងមក។ លោកឧត្តមសេនីយ៍ បានបន្តថាការបាត់បង់សាច់ញាតិដោយសារសង្រ្គាមជាការឈឺចាប់មួយទៅហើយ និងការរកមិនឃើញសពជាការឈឺចាប់របស់សាច់ញាតិមួយកំរិតបន្ថែមទៀត។ មេបញ្ជាការកងទ័ពជើងគោក បានជម្រាបដល់ទីភ្នាក់នេះថា បើមានសំណូមពរអ្វីក្នុងពេលបំពេញការងារ សូមភាគីមិត្តជូនដំណឹងដើម្បីភាគីកម្ពុជាអាចនឹងជួយសម្របសម្រួល។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation