អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃនឹងមកទស្សនកិច្ច​ណែនាំ​ខ្លួន​នៅកម្ពុជានៅចុងសប្តាហ៍ទី៣នៃខែនេះ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ Tanchaiyan Srisuwan អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃនឹងមកបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជាពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ តាម​ការអញ្ជើញ​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ។


តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ឱ្យដឹងថា គម្រោង​ទស្សនកិច្ច​នៅកម្ពុជារបស់ នាយឧត្តមសេនីយ៍ Tanchaiyan Srisuwan គឺណែនាំ​ខ្លួន​និង​ពិភាក្សា​ការងារជាមួយកម្ពុជា ក្នុង​គោលបំណង​ដើម្បី​រិត​ចំណង សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ។


សូមជំរាបថា នាយ​ឧ​ត្ត​ម​សេនីយ៍ Tanchaiyan Srisuwan ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ Vajiralongkorn ​ជា​អគ្គមេបញ្ជាការ​កងយោធពល​ភូមិន្ទ​ថៃ ហើយបានកាន់តំណែងជាផ្លូវការកាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation