រដ្ឋមន្ត្រីការពារជាតិចិននឹងមកទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃនាពាក់កណ្តាលខែមិថុនានេះ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ញើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ១៦ ដល់ ២០មិថុនា ឆ្នាំ២០១៨ខាងមុខ។


បើយោងតាមការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យដឹងថា ​អំឡុងពេលនៃទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិននៅកម្ពុជា គឺក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងរៀបចំពិព័ររួមគ្នាមួយនៅមជ្ឈមណ្ឌលកោះពេជ្រដើម្បីបង្ហាញនូវសមិទ្ធផលនានានៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងពីរ។


នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានេះដែរ នាយឧត្តមសេនីយ៍ Chang Wanquan គ្រោងនឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងស្ថាប័នកំពូលរបស់កម្ពុជា។
សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ រដ្ឋមន្ត្រីក្រសួងការអារជាតិចិន ក៏បានធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល៤ថ្ងៃផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation