ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងដល់វេទិកាកិត្តិយសនៃព្រះរាជពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅម៉ោងប្រមាណ ៤.២០នាទី ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងមកដល់វេទិកាកិត្តិយសហើយដើម្បីទតការប្រណាំងទូកងថ្ងៃចុងក្រោយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញនាថ្ងៃចុងក្រោយនេះ។


វត្តមាននៃការយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះគឺមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
ព្រះរាជពិធីបុណ្យអុំទូកគឺមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។


នៅថ្ងៃទីបី ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក គឺលទ្ធផលប្រណាំងទូកងដែលនឹងប្រកាសជ័យលាភី ហើយទូកជ័យលាភី នឹងត្រូវទទួលព្រះរាជទានរង្វាន់ផ្ទាល់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នៅរាត្រីនេះ ក៏នឹងមានពិធីបណ្តែតប្រទីប និងបាញ់កាំជ្រួចផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation