រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យអកអំបុកនិងសំពះព្រះខែ​ ជាមួយប្រជាពលរដ្ឋ នៅយាយទេពក្រុងកំពង់ឆ្នាំង
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ នារាត្រីថ្ងៃ១៥កើត ខែកត្តឹក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបុណ្យអកអំបុកសំពះព្រះខែ នៅវត្តទេពធីតារាម (វត្តយាយទេព ) ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។


ពិធីបុណ្យអកអំបុក សំពះព្រះខែ នៅវត្តយាយទេព នារាត្រីនោះ មានការអញ្ជើញចូលរួមពីឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឈឹម ស្រីមុំ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ និង ប្រជាពរដ្ឋផងដែរយ៉ាងច្រើនកុះករ ។


ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ បានធ្វើឲមានសុខសន្ដិភាពពេញបរិបូរណ៍ និង មានការអភិវឌ្ឍរីកចម្រើន ឈានឡើងលើគ្រប់វិស័យ ។ប្រជាជនទូទាំងប្រទេស កាន់តែមានជីវភាព ល្អ ប្រសើរឡើង មានសុភមង្គលក្នុងគ្រួសារ និង មានសិទ្ធិសេរីភាពពេញលេញ ក្នុងជំនឿខាងសាសនា ។


ឯកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែ និង បណ្តែតប្រទីបឆ្នាំនេះ បានផ្សារ ភ្ជាប់ទៅនឹងព្រឹត្តិការណ៍ថ្ងៃទី៩ វិច្ឆិកាគឺការពិសារអំបុកសាមគ្គី រួមគ្នាការពារសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រដោយបានបង្ហាញ ពីការសាមគ្គីភាព ឯកភាពជាតិខ្មែរតែមួយ រួមគ្នាថែរក្សាសន្តិភាព និង ប្រឆាំងដាច់ខាតក្រុមជ្រុលនិយមមួយក្តាប់តូចរបស់ទណ្ឌិតសម រង្ស៊ី ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។


ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲដឹងទៀតថា ពិធីបុណ្យអកអំបុក និង សំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរយើង ធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាសត្វទន្សាយ។ ហើយទន្សាយដែលជាតួអង្គព្រះពោធិសត្វ ប៉ងនឹងលះបង់អាយុសង្ខារ ដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។ រឿងរ៉ាវដែលទាក់ទងនឹងព្រះពោធិសត្វដូច្នេះហើយ ដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និង ទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ។


សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យអកអំបុក និង សំពះព្រះខែ នៅវត្តទេពធីតារាមឆ្នាំនេះ បានប្រព្រឹតទៅតាមទំនាមទម្លាប់ ដោយមានពិធីសម្រក់ទៀនផ្សងប្រផ្នូរមើលទឹកភ្លៀងសម្រាប់ឆ្នាំ២០២ ដោយការសម្តែងក្បាច់គុណល្បុក្កតោនិងការ បង្ហោះគោម ផងដែរ ៕ដោយ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation