លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភដល់ក្មេង កំព្រា៤នាក់ ដែលឪពុកម្តាយស្លាប់ចោល
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ ដោយក្តីអាណិតស្រឡាញ់ដល់ក្មេងកំព្រាតូចៗ៤នាក់បងប្អូន ដែលឪពុកម្តាយរបស់ពួកគេបានស្លាប់ចោល នោះ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកឧត្តមសេនីយ៍ត្រីអៀរ ប៊ុនធឿន លោកឧត្តមសេនីយ៍ត្រីលុយ ឌីណា ជាស្នងការរង បានដឹកនាំប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះសួសុខទុក្ខ និង បាននាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនទៅឧបត្ថម្ភផងដែរ ។


អំណោយទាំងនោះរួមមានអង្ករចំនួន១៥០គីឡូក្រាម,ត្រីងៀត៤គីឡូក្រាម,ទឹកសុទ្ធ២កេះ,មី១០កេះ,ត្រីខ៣ឡូ,ទឹកត្រី៣យួរ,ទឹកស៊ីអីវ៣យួរ,ទឹកក្រូច៦កេះ និង ថវិកាចំនួន ៣ ២០០ ០០០ រៀល ។


សូមបញ្ជាក់ថា ក្មេងកំព្រាទាំង៤នាក់នេះស្រី៣នាក់និងប្រុសម្នាក់ ពួកគេត្រូវឪពុកម្តាយស្លាប់ចោលកាលពីពេលថ្មីៗនេះសព្វថ្ងៃពួកគេកំពុងរស់នៅយ៉ាងលំបាក ក្នុងកូនខ្ទមដ៏តូចមួយ ក្នុងភូមិសូភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕ដោយ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation