ថ្ងៃឈប់សម្រាកបុណ្យជាតិ រយ:ពេល៣ថ្ងៃ មានសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់​ល្អប្រសើរ
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ​៖​ ឈានមកដល់ថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុង​ពិធីបុណ្យជាតិចំនួនពីរ គឺបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប​ និង​អកអំបុក​ សំពះ​ព្រះ​ខែ​សង្កេតឃើញមានកងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗចំនួន១៨គោលដៅ ដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ មកពីជិតឆ្ងាយមកកំសាន្តក្នុងពិធីនេះ។


តាម​របាយការណ៍​បានអោយ​ដឹង​ថា​ ពិនិត្យជារួមនៅចាប់ពីថ្ងៃទី ៩-១០-១១ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​ សភាពការណ៍​សន្តិសុខ​ សណ្តាប់ធ្នាប់​ មាន​ភាពល្អ​ប្រសើរ​ ពុំ​មាន​អ្វី​គួរ​កត់សម្គាល់​។​ ក្នុងនោះដែរ សមត្ថកិច្ចបានចុះផ្សពផ្សាយអប់រំស្ដីពីស្ដី​ពី​ ការ​បង្ការ​ទប់ស្កាត់​ និង​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​យាន្ត​ដ្ឋា​ន​ ផ្ទះសំណាក់​ ផ្ទះ​ជួល​ ភោជនីយ៍ដ្ឋាន​ ហាង​លក់​ខោអាវ​ បាន​ចំនួន​ ១០២​កន្លែង​ និង​ចែក​ខិត្តប័ណ្ណ​
ជូន​ប្រជាពលរដ្ឋ​ អាជីវករ​ចំនួន​ ១៥២​សន្លឹក​។​


​របាយការណ៍​ដដែល​បាន​បានអោយ​ដឹង​ទៀត​ថា​ សភាពការណ៍​ក្រៅ​តំបន់​ប្រារព្ធ​ពិធីបុណ្យ​ ពុំ​មាន​អ្វី​គួរ​កត់សម្គាល់​ ប៉ុន្តែទោះបីជា សភាពការណ៍​មាន​លក្ខណៈ​ល្អ​ប្រសើរ​យ៉ាងណា​ក្តី​ កម្លាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ នៅ​តែ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ ធ្វើ​យ៉ាងណា​អោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំ​នេះ​ ទទួល​បាន​ជោគជ័យ​ ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កម្សាន្ត​សប្បាយ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ សន្តិសុខ​ និង​សណ្តាប់ធ្នាប់​៕ ដោយ៖មួង សុវណ្ណរិទ្ធិ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation