អាជ្ញាធរ ប្រើប្រាស់កាមេរ៉ាជាង២០០គ្រាប់តាមចាប់មុខសញ្ញាខិលខូចក្នុងពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

អាជ្ញាធរ ប្រើប្រាស់កាមេរ៉ាសុវត្ថិភាពវ៉ៃឆ្លាត (Smart Security Camera) ប្រមាណជាង២០០គ្រាប់ ដែលមានសមត្ថិភាពអាចស្កេនមុខជនសង្ស័យដែលបានដាក់បញ្ចូលក្នុងដាតា ហើយឲ្យសញ្ញាភ្លាមមកដល់សមត្ថកិច្ចដែលអាចឈានទៅឃាត់ខ្លួនភ្លាមៗ រាល់ជនសង្ស័យទាំងឡាយណាដែលប៉ុនប៉ងលួច ឆក់ឬបង្កភាពចលាចលក្នុងពិធីបុណ្យអុំទូក។


កាមេរ៉ាចំនួនជាង២០០គ្រាប់ត្រូវបានដាក់នៅតាមដងវិថីជុំវិញតំបន់ប្រារព្ធពិធីបុណ្យអុំទូក រួមមានមុខព្រះបរមរាជវាំង តំបន់កោះពេជ្រ សួនច្បារសម្តេចតេជោ និងទីតាំងសំខាន់ៗមួយចំនួនទៀត សំដៅធ្វើយ៉ាងណាអាចចាប់ជនសង្ស័យជាមុខសញ្ញាដែលធ្លាប់បង្កបទល្មើស ផ្សេងៗនៅក្នុងពិធីបុណ្យអុំទូក។


គួរបញ្ជាក់ថាអាជ្ញាធររាជធានីភ្នំពេញ ក៏បានដាក់កម្លាំងសមត្ថកិច្ចចម្រុះចាប់ពីចំណុចផ្លូវជុំវិញព្រះបរមរាជវាំង មហាវិថីព្រះនរោត្តម ផ្លូវតាមមាត់ទន្លេបាសាក់ និងកន្លែងវេទិកាខាងមុខព្រះបរមរាជវាំងដែលជាតំបន់សំខាន់ ដើម្បីរឹតបន្តឹងសន្តិសុខឲ្យបានគត់មុតជូនដល់ថ្នាក់ដឹកនាំកំពូលៗនិងប្រជាពលរដ្ឋធ្វើដំណើរមកទស្សនាការអុំទូក និងទស្សនាការបណ្តែតប្រទីប ឲ្យទទួលបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ មិនតែប៉ុណ្ណោះជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ រៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយល្អ ដាក់រនាំងការពារទប់ស្កាត់មិនឲ្យយានយន្តគ្រប់ប្រភេទដែលគ្មានភារកិច្ចចូលកន្លែងប្រារព្ធពិធី និងទប់ស្កាត់មិនឲ្យអ្នកលក់ដូរទំនិញបង្កភាពរញ៉េរញ៉ៃប៉ះពាល់សណ្តាប់ធ្នាប់នៅកន្លែងប្រារព្ធពិធីនោះឡើយ៕

អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា

















































































































































































Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation