កីឡាករបាល់ទាត់ព័រទុយហ្គាRonaldo ជួលអ្នកការពារ ក្រោយក្រុមIsisគំរាមសម្លាប់
| ព័ត៌មានជាតិ
SHARE

កីឡាករបាល់ទាត់ប្រទេសព័រទុយហ្គា Ronaldo បានជួលអ្នកការពារ២រូប ដែលជាកំពូលអ្នកពិឃាតគោ និងកីឡាលករMMA ការពារសុវត្ថិភាពខ្លួនភ្លាមៗ បន្ទាប់ពីរងការគំរាមគំហែងពីក្រុមភេរវកម្ម។

កំពូលអ្នកពិឃាតគោឈ្មោះ Nuno រួមជាមួយនឹងកីឡាករប្រដាល់MMA ដែលមានឈ្មោះថា Goncalo Salgodo នឹងរក្សាសុវត្ថិភាពរ៉ូណាដូ ឲ្យមានសុវត្ថិភាពនៅworld cub ក្នុងប្រទេសរុស្សី។ មូលហេតុដែលកីឡាករCristiano rodadol ជួលពួកគេដោយសារតែលោកជក់ចិត្តមើលកីឡាករចាក់គោ និងMMAយ៉ាងខ្លាំង។

យោងតាមប្រភពពីgistlover វិធានការណ៍ភ្លាមៗនេះ បន្ទាប់ពីក្រុមISISបានផ្ញើរសារ Your blood will fill the ground នេះមានន័យជាភាសាខ្មែរថា ឈាមរបស់ពួកគេទាំង២នាក់ នឹងហូរពាសពេញវាលស្មៅកីឡាដ្ឋានបាល់ទាត់នៅរុស្សីក្នុងព្រឹត្តិការណ៍World Cub.

សូមជំរាបថា ពេលនេះ Cristiano rodadol កូនប្រុស និងមិត្តស្រី កំពុងសម្រាកលំហែកាយជាមួយគ្នា នៅក្នុងទីក្រុងMarbellla មុនពេលគាត់ចូលរួមជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍World Cubខាងមុខនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation