ស្នងការនគរបាលខេត្ត ត្រៀមកម្លាំងការពារសន្តិសុខសណ្ដាបធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាស បុណ្យជាតិខាងមុខ
| ព័ត៌មានជាតិ
SHARE

 ខេត្តរតនគិរី ៖ ដើម្បីធានាក្នុងការប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ឲ្យបានក្នុងឱកាសបុណ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អំបុក និងសំពះព្រះខែខាងមុខនេះ ស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បានត្រៀមកម្លាំងការពារ និងបែងចែកតាមមុខសញ្ញា គោលដៅនៅក្នុងខេត្ត។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិការថា  ដើម្បីធានា ក្នុងកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំបែងចែកកម្លាំងជាបីក្រុម៖ ក្រុមទីមួយ ជាកម្លាំងអន្តរាគមន៍ពិសេស, ក្រុមទី២ ជាក្រុមអន្តរាគមន៍វាយលុកគ្រាមានហេតុការណ៍កើតឡើង និងក្រុមទី៣ ជាក្រុមជំនួយពេលមានហេតុការណ៍កើតឡើង នៅគ្រប់ចំណុចគោលដៅទូទាំងប្រទេស។ 

ហើយកម្លាំងទាំងបីក្រុមនេះ សរុបចំនួនប្រមាណជាជាង ២០០នាក់។ ដោយឡែកគោលដៅសំខាន់ៗ ស្ថាប័ននៅក្នុងខេត្ត ព្រមទាំងផ្ទះថ្នាក់ដឹកនាំក្នុងខេត្ត ក៏បានរៀបចំកម្លាំងការពារផងដែរ។

លោកស្នងការ ក៏បានបញ្ជាក់ទៀតថា កម្លាំងទាំងអស់ ត្រូវបានត្រៀមបែងចែក ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៩ មកម្លេះ ហើយកម្លាំងទាំងអស់នេះ ត្រូវបានត្រៀម ២៤ម៉ោង ដោយមិនអនុញ្ញាតិឲ្យមាន អវត្តមាន ឬអនុញ្ញាតិច្បាប់ឡើយ។

ទាក់ទងនឹងការបែងចែកកម្លាំងសម្រាប់ការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យជាតិនិងបុណ្យប្រពៃណីជាតិខាងមុខហ្នឹងដែរលោកឧត្តមសេនីយ៍ទោយិនចំណានក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំជឿនៅពាក្យញុះញង់របស់ជនអគតិមួយចំនួនដែលតែងតែបង្កនៅភាពសប្បាយរីករាយរបស់បងប្អូន ព្រោះថាប្រទេសកម្ពុជាកំពុងមានសុខសន្តិភាពសរីភាពពេញលេញបរិបូណ៌ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាវីរជនដ៏អង់អាចក្លាហានមិនដែលទុកឱ្យបងប្អូនប្រជាពលរដ្ឋវេទនានោះទេ។លោកបានបញ្ជាក់បន្ថែមទៀតថានៅថ្ងៃទី ៩ វិច្ឆិកាជាថ្ងៃដែលបងប្អូនចូលរួមហូបអំបុកឯករាជ្យជាតិដែលជាការអំពាវនាវរបស់ប្រមុខថ្នាក់ដឹកនាំរបស់យើងសូមបងប្អូនអញ្ជើញចូលរួមទាំងអស់គ្នាកុំបីខាន៕ដោយ៖ប៉េស សារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation