ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា រំលឹកកម្ពុជា រួមគ្នារក្សាឲ្យបាននូវ «ស្មារតីឯករាជ្យជាអមតៈ»
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុយ វណ្ណៈ បានដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ។

បន្ទាប់មក គណៈប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបន្តចូលរួមថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ នៅព្រះបរមរូបរបស់ព្រះអង្គ នាមណ្ឌបសួនច្បារវិមានឯករាជ្យ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់ព្រះរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ ដែលបានធ្វើបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣។ ប្រធាន ស.ស.ស.ក ថ្លែងថា ស្មារតី៩វិច្ឆិកា បុណ្យឯករាជ្យជាតិនេះ គឺជាស្មារតីដ៏ធំធេង រំលឹកដល់ប្រជាជាតិកម្ពុជាឱ្យរួបរួមគ្នា រក្សាបាននូវឯករាជ្យជាអមតៈ ដែលមានន័យថា កុំឱ្យអ្នកណាបំផ្លាញបាននូវឯករាជ្យរបស់កម្ពុជា ដែលខិតខំរកបានដោយលំបាក ដែលធ្វើអោយប្រទេសជាតិ រីកចម្រើនថ្កុំថ្កើនក្នុងសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តថា ដើម្បីថែរក្សាបាននូវស្មារតីឯករាជ្យជាអមតៈនេះ គឺត្រូវការការចូលរួមពីប្រជាជនគ្រប់ស្រទាប់ ទាំងមន្ត្រីរាជការជុំវិញរាជរដ្ឋាភិបាល ពីស្ថាប័នជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះមហាក្សត្រ គឺកម្ពុជានឹងរក្សាបាននូវស្មារតីឯករាជ្យជាអមតៈនេះ ហើយក៏អាចទប់ស្កាត់បានពីការយាយីទាំងឡាយណាពីខាងក្នុង និងខាងក្រៅ ដែលមានចេតនាទុច្ចរិតបំផ្លាញឯករាជ្យអមតៈរបស់កម្ពុជា។ នៅពេលកម្ពុជាមានឯករាជ្យអមតៈគឺកម្ពុជាធានាបាននូវកំណើនសេដ្ឋកិច្ច វិបុលភាពនិង កិត្តិយសជាតិកម្ពុជាកាន់តែល្បីរន្ទឺលើគ្រប់វិស័យនៅលើឆាកអន្តរជាតិ។

ក្នុងនាមប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធនៃ ព្រះបរមរតកោដ្ឋ បន្តបីបាច់ថែរក្សាកម្ពុជាឱ្យកាន់តែរឹងមាំក្រោមស្មារតីឯករាជ្យអមតៈ និងទប់ស្កាត់បាននូវឧបាយកលណាមួយ ដែលបំផ្លាញសេចក្តីសុខរបស់កម្ពុជា។ ជាមួយគ្នានេះ មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះនាវាកម្ពុជានឹងកាន់តែការរីកចម្រើនខ្ពង់ខ្ពស់ជារៀងដរាប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation