សម្តេចក្រឡាហោម អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី 
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដើម្បីស្កាត់គ្រោះថា្នក់ចរាចរផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ។

ការថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ នៅក្នុងពិធីសូត្រមន្ត បង្សុកូល ចម្រើនព្រះបរិត្ត រាប់បាត្រព្រះសង្ឃ១០១អង្គ ប្រោះព្រំលើករាសីបណ្ដេញឧបទ្រពពីឆ្នាំចាស់ នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ ក្នុងឱកាស ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំកុល ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ សម្តេចបានមានប្រសាសន៍ថា ចំពោះប្រជាពលរដ្ឋដែល ប្រើប្រាស់ផ្លូវ មុនពេលបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ និងផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើ ដំបូលនិងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។សំរាប់អ្នកធ្វើដំណើរតាមទោចក្រយានយន្តមិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ហើយមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងបើកបរ ក្នុងស្ថានភាព ងងុយដេកនោះទេ ហើយបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់គ្នា។

សម្តេចក្រឡាហោមស ខេង ក៏បានជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមធ្វើដំណើរទៅ ស្រុកកំណើត សូមបាន សុខសប្បាយតាមផ្លូវ៕អត្ថបទ៖ ឃឹម វិសាល 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation