ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាក់ថា មន្ត្រី៣រូបមកពីស្រុកស្រីសន្ធរ ពិតជាទំរេតខ្លួន តែការទំរេតនោះ មុនកម្មវិធីសម្តេចតេជោចាប់ផ្តើម
| ព័ត៌មានជាតិ
SHARE

ក្រោយពីមានការរិះគន់លើបណ្តាញសង្គម Facebook អំពីការលង់លក់របស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមបំភ្លឺ និងធ្វើការបកស្រាយជូនមតិសាធារណជននិងបណ្តាញសង្គម Facebook ទាំងអស់ថា មន្រ្តីទាំង៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដ៏ទៃទៀតក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពាររហូតដល់ម៉ោង១រំលងអធ្រាត្រហើយដល់ម៉ោង២ បានចេញដំណើរទៅចូលរួមកម្មវិធីក្រោមការអញ្ជើញចូលរួមពីសម្តេចតេជោ។

ហេតុនេះហើយបានជាទំរេតខ្លួនបន្តិចមែន តែការទំរេតខ្លួនរបស់គាត់នេះគឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថាគឺពេលរងចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសន្ទរកថានោះទេ នៅពេលដែលសម្តេចអញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្ត លុងលក់ក្នុងដំណេកដូចក្នុងរូបភាពបង្ហោះតាមបណ្តាញសង្គមFacebook ឡើយ។ ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គម Facebook ទាំងអស់មេត្តាជួយកែតម្រូវអត្ថបទ និងការបរិយាយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសបុគ្គលក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិទាំងមូលផងដែរ។

ស្នងការខេត្តសង្ឃឹមថា បងប្អូនសាធារណមតិ និងតាមបណ្តាញសង្គម Facebook ទាំងអស់ពិតជាយល់ និងផ្តល់នូវកិត្តិយសសេចក្តីថ្លៃថ្នូរជូនដល់ពួកគាត់វិញឱ្យបានសក្តិសមតាមស្នាដៃដែលគាត់បានលះបង់តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមកនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation