អាវុធហត្ថខេត្តស្ទឹងត្រែងពង្រាយកម្លាំងការពារសន្តិសុខជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ដើម្បីថែរក្សាសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ នៅថ្ងៃទី៩ ខេមេសា លោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រជុំរៀបចំកម្លាំងអាវុធហត្ថ គ្រប់ស្នាក់ការក្រុង ស្រុក ដើម្បីត្រៀមកម្លាំងចេញថែរក្សាសន្តិសុខតាមគោលដៅ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អាវុធមានតួនាទីសំខាន់ណាស់ក្នុងការថែរក្សា សន្តិសុខជូនប្រជាពលរដ្ឋ ដើម្បីពួកគាត់បានមកលេងកម្សាន្តតាមរមណីយដ្ឋាននានា ដោយសេរីៅនិងមិនមានការភ័យខ្លាច ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី បន្តថា ឆ្នាំថ្មីនេះ លោកបានរៀបចំមេបញ្ចាការរងទាំងអស់ អោយទទួលខុសត្រូវខ្ពស់ តាមប្រចាំ បញ្ជាក្នុងវេនរៀងៗខ្លួន។ ជាងនេះទៅទៀតត្រូវពង្រឹងតាមតំបន់រមណីដ្ឋានទាំងអស់នៅក្នុងខេត្ត ត្រូវធានាទាំងសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋនិងភ្ញៀវទេសចរណ៏។

បន្ទាប់ពីចប់អង្គប្រជុំ នៅពេលរាត្រីកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានរីករាយហូបចូលរួមអាហារសាមគ្គី ក្នុងឱកាសសង្ក្រាន្ត ឆ្នាំថ្មី។
ដោយ៖ ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation