អភិបាលរាជធានីផ្តាំផ្ញើអោយចំណុះទូកកុំជឿតាមការញុះញង់របស់ក្រុមឧទ្ទាម បើមិនចង់មានទោស
| ព័ត៌មានជាតិ
SHARE

  អភិបាលរាជធានីភ្នំពេញផ្តាំផ្ញើអោយចំណុះទូក ដែលត្រូវចូលរួមប្រណាំងនៅថ្ងៃបុណ្យអុំទូក កុំស្តាប់តាមការញុះញង់ របស់ក្រុមឧទ្ទាមក្រៅច្បាប់បើមិនចង់មានទោស ហើយត្រូវតាំងចិត្តជាអ្នកកីឡាករ ចាញ់ឈ្នះតាមលក្ខណៈ បច្ចេកទេសត្រូវអនុវត្តតាមបទបញ្ជារបស់គណៈកម្មាការបុណ្យជាតិ។

  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ក្នុងពិធីក្រុងពាលីតាមបែបសាសនាសុំសេចក្តីសុខនិងសំណេះសំណាលជាមួយកីឡាករចំណុះទូកព្រឹកថ្ងៃ០៨ វិច្ឆិកានេះ នៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ឯកឧត្តមឃួង ស្រេងក៏បានសំណូមពរអោយកីឡាករដែលមកពី២៤ខេត្តក្រុងធ្វើយ៉ាងណាកុំសប្បាយភ្លេចខ្លួននាំទុក្ខដល់ក្រុមគ្រួសារ ។

  គួរបញ្ជាក់ថាក្នុងរាជធានីភ្នំពេញមានទូកចំនួន៥៥ មកពីខណ្ឌទាំង១៤ ដែលមានកីឡាករចំនួន៣៥៥០នាក់។ ក្នុងពិធីសំណេះសំណាលឯកឧត្តមឃួង ស្រេងអភិបាលរាជធានី ភ្នំពេញក៏បាននាំយកអំណោយរបស់សម្តេចតេជោហ៊ុន សែន ជូនដល់កីឡាករក្នុងម្នាក់ចំនួន ៣ម៉ឺនរៀលផងដែរ៕អត្ថបទ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation