ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ថ្លែងសុន្ទរកថា ស្ដីពីសិទ្ធិការពារសង្គម និងសេដ្ឋកិច្ច
| ព័ត៌មានជាតិ
SHARE

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ឯកឧត្តមអ៊ឹម ឈុនលឹម បានថ្លែងសុន្ទរកថា គន្លឹះនៅក្នុងសន្និ សីទអន្តរជាតិ នៃក្រុមប្រឹក្សាធម្មនុញ្ញឥណ្ឌូណេស៊ី ស្ដីពីសិទ្ធិការពារសង្គម និងសេដ្ឋកិច្ច។

នេះជាការបញ្ជាក់ពី ឯកឧត្តម តាំង  រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ ប្រាប់ក្រុមអ្នកកាសែត ក្រោយពីគណៈប្រតិភូ ត្រលប់មកពីចូលរួមក្នុងសន្និសីទអន្តរជាតិ តុលាការធម្មនុញ្ញ និងសិទ្ធិការពារសង្គមសេដ្ឋកិច្ច នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធីនេះរៀបចំដោយតុលាការធម្មនុញ្ញ នៃប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងសមាគមតុលាការធម្មនុញ្ញអាស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា។ 

សូមជម្រាបថា ក្នុងសុន្ទរកថាគន្លឹះ របស់ឯកឧត្តម អ៊ឹម ឈុនលឹម លើកចំណុចពីរសំខាន់ដូចជា៖ ទី១ការទទួលស្គាល់របស់កម្ពុជា នៅនូវសន្ធិសញ្ញាអន្តរជាតិ-កតិកាសញ្ញាអន្តរជាតិ ស្ដីពីការការពារសិទ្ធិមនុស្ស ដែលមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្ម នុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ បទបង្ហាញ ដល់អន្តរជាតិនេះ ឲ្យឃើញកាន់តែច្បាស់ថា កម្ពុជាគោរពសិទ្ធិជាមូលដ្ឋាន គឺសិទ្ធិសង្គម និងសិទ្ធិសេដ្ឋកិច្ច។ ២.បទបង្ហាញអំពីសមិទ្ធផល ជាក់ស្ដែងនៅកម្ពុជា របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការ ធានាការពារសិទ្ធិសង្គម និងសិទ្ធិសេដ្ឋកិច្ច៕អត្ថបទ៖ វង់ សុភ័ក្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation