សម្តេចតេជោ ប្រកាសទុកពេលឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលគាំទ្រ សម រង្ស៊ី ចេញសារភាពជាបន្ទាន់ ដើម្បីរួចផុតពីទោសទណ្ឌ 
| ព័ត៌មានជាតិ
SHARE

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈដែលផ្តល់ឱកាសឲ្យក្រុមសកម្មជន   អតីតគណបក្សសង្គ្រោះជាតិ ដែលគាំទ្រទណ្ឌិត សម រង្ស៊ី ក្នុងសកម្ម ភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវចេញសារភាពកំហុសរបស់ខ្លួនជាបន្ទាន់ នោះពួកគេនឹងត្រូវបានលើកលែងទោស។

ការប្រកាសយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ នៅព្រឹកថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតមកទល់នឹងពេលនេះ គឺមានសកម្មជនអតី តគណបក្សសង្គ្រោះជាតិជាច្រើននាក់ បានដឹងពីទោសកំហុសរបស់ខ្លួន បន្ទាប់ពួកគេបានជឿលើការ អូសទាញពីក្រុមឧទ្ទាមក្រៅច្បាប់មួយក្រុមតូចនៅក្រៅប្រទេស ហើយពូកគេបានចេញសារភា ព ជាបន្តបន្ទាប់ ហើយក៏ត្រូវបានលើកលែងទោសផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី ដែលជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ អំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ និងប៉ុនប៉ងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាជនខ្មែរយ៉ាងច្រើនលើសលប់នេះ គឺជាទង្វើខុសច្បាប់ និងដើរហួសពីបន្ទាត់ក្រហម ដែលពុំអាចអត់ឱនឲ្យបានជាដាច់ ខាត។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានផងដែរចំពោះជនទាំងឡាយណា   ដែលចូលរួមគាំទ្រសកម្មភាពប្រឆំាងរដ្ឋាភិបាល ពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់ ដោយគ្មានការលើកលែងអ្វីទាំងអស់ ហើយនឹងត្រូវចាប់ខ្លួនជាបន្ទាន់។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានប្រាប់ទៅមន្ត្រីអង្គទូតបរទេសនានា ដែលចូលរួមក្នុងកម្មពិធីទំាងអស់ឲ្យមានការយោគយល់ និងកុំភាន់ច្រឡំពាក់ព័ន្ធទៅនឹងអ្វីដែលហៅថា ការរំលោភសិទ្ធិមនុស្ស និងការបញ្ចេញមតិ នៅក្នុងប្រតិបត្តិការនេះ តែវាគឺជាការអនុវត្តច្បាប់របស់កម្ពុជា ដើម្បីការពារសន្តិសុខ ស្ថិរភាពសង្គម និងសន្តិភាពក្នុងប្រទេសប៉ុណ្ណោះ។

គិតមកដល់ពេលនេះ សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជិត ៥០នាក់ហើយ កំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ខណៈមនុស្សជាង ១០០នាក់ផ្សេងទៀត ត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួន។ ទោះបីជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុសត្រូវអនុញ្ញាតឲ្យរួចទោសឡើងវិញ។ ហើយក្នុងរយៈប៉ុន្មានថ្ងៃនេះ គឺមានអ្នកចូលសារភាពពីទោសកំហុសជាហូរហែរ។

សូមជម្រាបថា ទណ្ឌិត សម រង្ស៊ី ដែលជាមេឧទ្ទាមក្រៅច្បាប់ និងបក្សពួកមួយចំនួនទៀត បានប្រកាសថា នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋន្ត្រី ហ៊ុន សែន៕អត្ថបទ៖ សៀម ប៊ុនធី 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation