ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ ក្នុងផ្នែកជាច្រើន នៅម៉ុងតេណេហ្គ្រោ

image

ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានទឹកជំនន់ និងបាក់ដី នៅផ្នែកខ្លះនៃម៉ុងតេណេហ្គ្រោ ដែលករណីនេះ បណ្តាលឲ្យមានការបិទផ្លូវ និងកាត់ផ្តាច់ផ្ទះពលរដ្ឋ រាប់សិបខ្នង។

ក្រុមជួយសង្គ្រោះបន្ទាន់ និយាយកាលពីថ្ងៃពុធថា ពួកគេបានឆ្លើយតប ទៅនឹងការហៅទូរស័ព្ទរាប់សិបខ្សែ ពីពលរដ្ឋដែលកំពុងស្វែងរកជំនួយបន្ទាន់ ក្រោយទឹកជំនន់លិចផ្ទះ និងរថយន្តពួកគេ ត្រូវជាប់គាំង។

អាជ្ញាធរ បានផ្អាកចរាចរណ៍ នៅលើផ្លូវមួយចំនួន ដែលតភ្ជាប់ពីរដ្ឋធានីផូហ្គោស៊ីកា និងផ្នែកខាងជើង នៃប្រទេសនេះ។ពួកគេ និយាយថា ផ្លូវថ្នល់ និងស្ពាន ត្រូវបានបិទដោយទឹកហូរ ភក់ និងការរអិលបាក់ដី។ ក្នុងនោះ ផ្ទះរាប់សិបខ្នង នៅក្នុងភូមិជុំវិញក្រុងនីកិកកណ្តាល ត្រូវបានកាត់ផ្តាច់ ដោយទឹកលិច។

ជំនន់ទឹកភ្លៀង ក៏បានវាយលុកតំបន់ឆ្នេរសមុទ្រAdriatic បណ្តាលឲ្យជន់លិចផ្លូវ និងផ្ទះពលរដ្ឋ នៅទីប្រជុំជន Herceg Novi៕