ព្រះមហាក្សត្រ និងហ្លួងម៉ែ ថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រះបរមរាជវាំងចតុម្មុខមង្គល រាជធានីភ្នំពេញ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៌នរោត្តម មុនិនាថសីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំចរសំរឹទ្ធិស័ក្កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ព្រះអង្គទាំងទ្វេបានយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនាក្នុងឱកាសខួបទី១១៥ ព្រះវស្សាថ្ងៃប្រសូតរបស់ព្រះអង្គ ដែលមានការយាង និងអញ្ចើញចូលរួមពី ព្រះរាជវង្សានុវង្ស និងមន្រ្តីរាជការអមក្រសួងព្រះបរមរាជវាំង ជាច្រើនរូបទៀត។

គួរបញ្ជាក់ថា សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ព្រះអង្គជាព្រះរាជមាតារបស់ ព្រះករុណា សម្តេចព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រនិងជាព្រះរាជអគ្គមហេសីរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ហើយបានព្រះអង្គបានឡើងគ្រងរាជ្យសម្បត្តិជាព្រះមហាក្សត្រិយានី នៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៦០ បន្តរពីព្រះស្វាមីរបស់ទ្រង់ ហើយព្រះអង្គបានយាងចូលព្រះទីវង្គត់នៅឆ្នាំ១៩៧៥ នាទីក្រុងប៉េកាំង ប្រទេសចិន៕
ដោយ៖ អ៊ាង គង្គា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation