កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តត្បូងឃ្មុំ ត្រៀមខ្លួនរួចរាល់ទទួលបញ្ជាទប់ស្កាត់និងបង្ក្រាបគ្រប់បទល្មើស ពិសេសក្រុមឧទ្ទាមក្រៅច្បាប់
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងបញ្ជាក់ជាថ្មីម្តង ទៀតថា កម្លាំងកងរាជអាវុហត្ថទូទាំងខេត្ត ត្រៀមខ្លួនរួចរាល់ រងចាំទទួលបញ្ជាទប់ស្កាត់និងបង្ក្រាប គ្រប់បទល្មើសដែល កើតមានឡើង ពិសេសទប់ស្កាត់ និងបង្រ្កាបក្រុមក្បត់ជាតិ ដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោង ដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដោយរដ្ឋប្រហារ ផ្ទុយពីគោលការលទ្ធិប្រជាធិបតេយ្យ ក្នុងបំណង បំផ្លាញសន្តិភាព និងការអភិវឌ្ឍ នៅកម្ពុជា។

ការផ្លែងបែបនេះរបស់ឯកឧត្តមបណ្ឌិត គឺបានធ្វើឡើងក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាល ចែកគ្រឿងឧបភោបគបរិភោគ និងថវិកាដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួនជិត ២០០ នាក់ក្នុងម្នាក់៥ម៉ឺនរៀល នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ។

ការចុះសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដោយ ផ្ទាល់នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គឺបានបង្ហាញ ពីភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះកង កម្លាំងប្រដាប់អាវុធ ក្នុងការការពារសុខសុវត្ថិភាពជូនប្រទេស ជាតិ ដោយដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេច ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែល ចង់ឲ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រកាសជាថ្មីទៀតថា ជាមួយនឹងការប្រកាសវិលត្រឡប់ ចូលស្រុក បង្កចលាចលរបស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ពិសេសបើសិនហ៊ានចូលមកតាមច្រកព្រំដែន ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាជន គឺរង់ចាំ ស្វាគមន៍ដោយចាត់វិធានការផ្លូបច្បាប់ ដោយមិនទុកឲ្យក្រុម អគតិបែបនេះមានឱកាសឡើយ ក្នុងនោះអាជ្ញាធរខេត្តត្រៀម រៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួលគ្រប់ពេល។

ក្រោមជំហររឹងមាំ និងស្មារតីយ៉ាងម៉ុះមុត ក្នុងនាមមេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានប្តេជ្ញាអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងទប់ស្កាត់ បង្រ្កាបឱ្យបានរាល់សកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូតចេញពីការបោះតាមបែបលទ្ធិប្រជា ធិបតេយ្យ របស់ជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កំពុងរិះរកគ្រប់វិធីធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរាជរដ្ឋាភិបាល បំផ្លាញរបបរាជានិយម និងសុខសន្តិភាពរបស់សង្គមជាតិ៕ដោយ៖ជឹង សេង ឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation